kalimah.top
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

sinn sisamouth – ដងស្ទឹងសង្កែ كلمات اغاني

Loading...

ដងស្ទឹងសង្កែ ខែលិចផុតទៅ
តោឈរយាមផ្លូវ នៅក្បាលស្ពានថ្ម
ស្រមោលធម្មជាតិ ខំរំលេចពណ៍

សូររថភ្លើងចរ អង្រន់រាត្រី

ផ្ទះដំបូលស្បូវ នៅត្រើយខាងកើត
ជាភូមិកំនើត ស្ថានស្នេហ៍កវី
តាមផ្លូវមានគេ លក់នំចំនី
ឥឡូវរឿងថ្មី អោយយើងភ្លេចអស់

អូនកុំជេរស្ទឹង បើខឹងនឹងបង
ទុកគ្រាន់ដើរឆ្លង នឹករឿងស្រណោះ
ទឹកអើយហូរទៅ កុំនៅក្រៀមក្រោះ
នាំដួងចិត្តស្មោះ ទៅប្រាប់នាងផង

ឱ!ស្ទឹងសង្កែ ធ្លាប់តែផ្ញើចិត្ត
ពេលយប់ងងឹត ស្ទាបអង្អែលខ្នង
បើឈប់ស្នេហា សុំខ្លួនជាបង
បានជួបម្តងៗ ញញឹមគ្មានឈប់

អូនកុំជេរស្ទឹង បើខឹងនឹងបង
ទុកគ្រាន់ដើរឆ្លង នឹករឿងស្រណោះ
ទឹកអើយហូរទៅ កុំនៅក្រៀមក្រោះ
នាំដួងចិត្តស្មោះ ទៅប្រាប់នាងផង

ឱ!ស្ទឹងសង្កែ ធ្លាប់តែផ្ញើចិត្ត
ពេលយប់ងងឹត ស្ទាបអង្អែលខ្នង
បើឈប់ស្នេហា សុំខ្លួនជាបង
បានជួបម្តងៗ ញញឹមគ្មានឈប់

كلمات أغنية عشوائية

اهم الاغاني لهذا الاسبوع

Loading...