
vannda - time to rise كلمات أغنية
[intro: master kong nay]
អេអើយ… time to rise
ពេលនេះគួររះឡើងខ្ពស់ដូចផ្កាយ
សុខសប្បាយទាំងប្រុសទាំងស្រី
សិល្បករសិល្បការិនីកំពុងចាប់ក្ដីស្រមៃ
សូមបើកទំព័រថ្មីបន្ដស្នាដៃពី គង់ ណៃ ខ្ញុំបាទអើយ
[chorus: vannda]
i said time to rise
ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ ណៃ រះឲ្យខ្ពស់ហួសពីផ្កាយ
ធ្វើឲ្យអស់ដៃមិនឆិនឆៃតែឆើតឆាយ
i said time to rise
ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅ ហ្វាយ
រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ
[verse 1: vannda & master kong nay]
ខ្មែរយើងពីមុនអស្ចារ្យ យើងជាគុជនៃអាសុី
ហើយឥឡូវមានវណ្ណដា
ខ្មែរយើងពីមុនថ្លៃថ្លា
មានបេះដូងសិល្បៈ ឆ្លាក់នៅលើប្រាង្គសិលា
សុិន សុីសាមុត រស់ សិរីសុធា ប៉ែន រ៉ន មាស សាម៉ន
ព្រលឹងសិល្បៈនៃកម្ពុជា
យកពួកគាត់គឺជាគំរូធ្វើជាគ្រូផ្ចាញ់មា
បង្កើតទំព័រប្រវត្តិសាស្រ្ដ
ដាស់ពពួកលីលា, you hear me?
they tryna break my soul
តែខ្ញុំឆ្អិនដល់បណ្ដូល
លុយគេអ្នកជះខ្ញុំអ្នកប្រមូល
ខ្ញុំប្រមូលកុងត្រូល
they might lose control
ព្រោះពីមុនដូចកន្ទបតែឥឡូវដូចជាហូល
បុរាណលាយសម័យលាយឲ្យចូល
ទាញជាកម្រៃ ច្នៃវាចូលដូចចំណូល
ខ្ញុំសូមរៀបរាប់ ជំរាបសណ្ដានឲ្យបានដឹង
កុំនៅស្ងៀមត្រឹង បាត់ឈឹង អញ្ចឹងត្រូវប្រឹងរឹងបុឹង
ព្រោះមានរឿងជាច្រើនដែលអ្នកមិនដឹង
អ្នកណាស្នងតំណែង បើឯងអញ្ចឹង?
កុំធ្វើជាសំណែននៅលើហឹង
បើគេមិនឲ្យតម្លៃរត់ចូលព្រៃធ្វើជាសិង្ហ
បើចូលទឹកដូចក្រពើ នៅលើឈើធ្វើជាជ្រឹង (pull up!)
ត្រូវទាញទាញ ត្រូវរុញរុញ ត្រូវចាប់ចាប់យើងចាប់
កុំបោះចោលក្ដីស្រមៃ មានតម្លៃដល់ថ្ងៃស្លាប់
ត្រូវទៅមុខមិនរាថយ មិនបកក្រោយត្រូវប្រញាប់
ចាប់វាឲ្យបាន
កើតមកមួយជាតិធាតុប៉ុន្មាន?
វែកផ្លូវហើយដើរ ទោះបីមានអ្នករំខាន
មិនដែលគិតទាល់តែសោះថាខ្ញុំធ្វើវាមិនបាន
ឈ្នះតែងតែឈ្នះ ឈ្នះលើចិត្តតិរិច្ឆាន
ឥឡូវបងប្អូន
ពូមីងអ៊ុំ គង់ ណៃខ្ញុំសូមបញ្ជាក់ (brrt, uh)
ចាបុីដងវែង ល្ខោនបាសាក់
សិល្បៈអាយ៉ៃ ចាបុី
តន្រ្ដីសម័យថ្មី សម័យយុវវ័យ
អាយុជាង ២០ តែចង់ហោះដូចបក្សី
ផ្លាស់ទៅតាមពេលតាមសម័យក្មួយចេះរៀបចំឲ្យសមប្រពៃ
កែខៃហើយខ្ញុំកែឆ្នៃ
លើកដាក់ពាក្យពេជ្រចុងប៊ិចឲ្យមានតម្លៃ
i wanna know អ្នកណាសាទរពេលដែលឃើញយើងថ្កើន
yeah, now we know អ្នកខ្លាំងមួយនគរដល់ពេលឆ្ពោះទៅមុខរត់ រកភាពរីកចម្រើន
[chorus: vannda]
i said time to rise ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ ណៃ រះហើយខ្ពស់ហួសពីផ្កាយ
ធ្វើឲ្យអស់ដៃមិនឆិនឆៃហើយឆើតឆាយ
i said time to rise
ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅ ហ្វាយ
រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ
[verse 2: vannda]
រីកដូចជាផ្កា ខ្ញុំរះលើវេហា
everybody wanna be like me
flow ហូរពីសិរសាពាក្យខ្ញុំមុតដូចផ្លែរណារ
ដូចជារាជសាររបស់រាជិសីពីរាជធានី
ជាកវីមានតែមួយគ្មានពីរ
មាត់រហ័សដូចឥន្រ្ទី
4g ឬ 5g
on vd, on vd, on vd
on vd, on vd, on vd
បដិវត្ដតន្រ្ដី ទស្សវត្ដរ៍ថ្មី (pow, pow)
on vd, on vd, on vd
ដើរមកឆ្ងាយ ចម្ងាយមិនអាចថយ
ប្រាប់អ្នកម្ដាយមកចាយក្រដាស ១០០ $
អ្នកខ្លះមិនជឿឥឡូវស្រែករកពុទ្ធោ (ពុទ្ធោ)
ដើរយឺតបន្ដិចប៉ុន្ដែមិននៅក្រោយ
ដើរយឺតបន្ដិចប៉ុន្ដែមិននៅក្រោយ
huh មិនត្រូវការនាងបក់ក៏មិនត្រូវការនាងបោយ
[chorus: vannda]
i said time to rise
ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ ណៃ រះហើយខ្ពស់ហួសពីផ្កាយ
ធ្វើឲ្យអស់ដៃមិនឆិនឆៃតែឆើតឆាយ
i said time to rise
ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅហ្វាយ
រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ
كلمات أغنية عشوائية
- pablo kenedi - sneg sneg sneg (koolade rmx) كلمات أغنية
- myrkgand - the elemental king كلمات أغنية
- clxutxanny - area 99 كلمات أغنية
- mountenz - dare to live كلمات أغنية
- crimfall - the last of stands كلمات أغنية
- griz - it's over (but it's just begun) كلمات أغنية
- sae d. - money freestyle (prod. richiebeats) كلمات أغنية
- sinister realm - four black witches كلمات أغنية
- sykodelic - us كلمات أغنية
- lo2p - j'taffe dur كلمات أغنية